FIFA​​ប្រកាស​​​World Cup​​ឆ្នាំ​២០២២​​នឹង​ធ្វើឡើង​​តែ​៣២​​ក្រុម​ដដែល​

23-05-2019 5:05 pm 481
រូបភាព​តំណាងWorld Cup ឆ្នាំ​២០២២

​ការប្រកួត​World Cup ឆ្នាំ​២០២២​ដែល​កាតា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​មានតែ​៣២​ក្រុម​ចូលរួម​ដដែល មិនមាន​ការបន្ថែមរ​ហូ​តដល់​៤៨​ក្រុមហ៊ុន​ដូច​ព៏ត៌មាន​លេចលឺ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​(FIFA)​លោក​Gianni Infantino​។ លោក​ធ្លាប់បាន​ស្នើសុំ​ពង្រីក​ការប្រកួត និង​បន្ថែម​ក្រុម​ចូលរួម​រហូតដល់​៤៨​ក្រុម​នា​ពេលកន្លងមក​។ 

​ប៉ុន្ដែ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ពុធ ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ​បញ្ជាក់ថា បន្ទាប់ពី​មានដំណើរ​ការពិគ្រោះ​យោបល់​យ៉ាង​ហ្មត់ចត់ រួមទាំង​មាន​ការពិភាក្សា​ជាមួយ​គ្រប់ភាគី​រួចមក ចុងក្រោយ​បានសម្រេច​ថា​កាលៈទេសៈ​បច្ចុប្បន្ន​មិនអាច​ធ្វើ​បានទេ​។ វា​ទាមទារ​ឲ្យមាន​ការរៀបចំ​និង​វាយតម្លៃពី​ផលប៉ះពាល់​លើ​ប្រទេស​ម្ចាស់ផ្ទះ​ជាមុនសិន​។ FIFA​និង​ប្រទេស​កាតា​ក៏បាន​ពិនិត្យ​មើលថា​តើ​រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ អាច​ធ្វើជា​ម្ចាស់ផ្ទះ​តែម្នាក់ឯង​បាន​ឬ​យ៉ាងណា ប្រសិនបើ​បន្ថែម​ក្រុម​ចូលរួម​ការប្រកួត ព្រោះ​វា​អាចពាក់ព័ន្ធ​នឹង​ទីតាំង​ផងដែរ​។ ដូច្នេះ​ការបន្ថែម​ក្រុម​ចូលរួម មិនអាច​សម្រេច​នៅពេលនេះ​បានទេ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់WorldCup២០២២

ព័ត៌មានផ្សេងទៀត