EDC​បន្ត​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​សង្កាត់​ទាំង​១២

23-05-2019 11:34 am 814

​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែ​ឧសភា អគ្គិសនី​កម្ពុជា ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន នៅ​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ចំនួន​១២ ដើម្បី​ជួសជុល និង​ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ​និង​រុះរើ​គន្លង​ខ្សែបណ្តាញ ដើម្បី​បង្ក​ការ ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ ។​

​អគ្គិសនី​កម្ពុជា បានឲ្យដឹងថា សង្កាត់​ទាំង​១២​នោះ​រួមមាន សង្កាត់​ជ្រាយ​ចង្វា​រ នឹង​ដាច់​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ចំណែកឯ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​២ សង្កាត់​ឃ្មួញ សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លា​ង សង្កាត់​ក្រាំងធ្នង់ និង​សង្កាត់​គោក​រកា EDC នឹង​ដាច់​អគ្គិសនី នៅ​ថ្ងៃទី​២៤​ឧសភា ។ ដោយឡែក​តំបន់​ក្នុង​សង្កាត់​ចោមចៅ​ទី​១-​ទី​២ EDC នឹង​ផ្តាច់​អគ្គិសនី នៅ​ថ្ងៃទី​២៥-២៦​ឧសភា ឆ្នាំ​២០១៩ ៕

ព័ត៌មានផ្សេងទៀត