ទីក្រុង​ហ្សា​កាតា​​ក្លាយជា​​ទីលាន​ប្រយុទ្ធ​​រវាង​​ប៉ូលិស​​និង​ក្រុម​តវ៉ា​

23-05-2019 10:48 am 997
រូបភាពកងកម្លាំងសន្ដិសុខទប់ទល់​នឹងក្រុមបាតុករ

​ការប៉ះទង្គិចរ​វា​ងក​ង​កម្លាំង​សន្ដិសុខ​ឥណ្ឌូនេស៊ី​ជា​មួយក្រុម​តវ៉ា ដែល​ខឹងសម្បារ​ចំពោះ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​មុន បាន​ឈានចូល​ដល់​យប់​ទី​ពីរ​កាលពី​ថ្ងៃ​ពុធ ធ្វើឲ្យ​ទីក្រុង​ហ្សា​កាតា​ក្លាយជា​សមរភូមិ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់កាំភ្លើង​សិប្បនិម្មិត គប់​ដុំថ្ម និង​បាញ់​កាំជ្រួច​ដាក់គ្នា​ទៅវិញទៅមក​។ ក្រុម​តវ៉ា​បាននាំគ្នា​ប្រមូលផ្ដុំ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង បាន​បំផ្លាញ​ស្លាក​សញ្ញា​ទីសាធារណៈ ដុតបំផ្លាញ​តូប​លក់​អាហារ​និង​ប៉ុស្ដិ៍​ប៉ូលិស​ផងដែរ​។ បើតាម​ការបញ្ជាក់​ពី​អភិបាលក្រុងហ្សា​កាតា រហូត​មកដល់ពេលនេះ​អំពើហិង្សា​បានសម្លាប់​មនុស្ស​៦​នាក់​និង​របួស​៣៥០​នាក់​។ 

​សូមបញ្ជាក់ថា អំពើហិង្សា​នេះ​កើតឡើង​បន្ទាប់ពី​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ឥណ្ឌូនេស៊ី ប្រកាស​លទ្ធផល​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ ដោយ​លោក​ប្រធានាធិបតីចូកូ វី​ដូ​ដូ​បន្ដ​ឈ្នះ​ដដែល​។ ប៉ុន្ដែ​គូប្រជែង​របស់លោក​ជា​មេ​បក្សប្រឆាំង​មិន​ទទួលស្គាល់​លទ្ធផល ចោទថា​ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​៕

ព័ត៌មានផ្សេងទៀត