ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចជប៉ុនPanasonic បានបញ្ជាក់ថានឹងបញ្ឈប់អាជីវកម្មជាមួយក្រុមហ៊ុនHuawei បន្ទាប់ពីអាមេរិកសម្រេចហាមឃាត់មិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកលក់គ្រឿងបន្លាស់ទៅឲ្យក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុនPanasonicបាននិងកំពុងផ្ដល់គ្រឿងបន្លាស់អេឡិចត្រូនិច រួមទាំងសម្ភារផ្សេងទៀតទៅឲ្យក្រុមហ៊ុនHuawei។ ក្រុមហ៊ុននិយាយថាផលិតផលទាំងនោះរាប់បញ្ចូលទាំងកម្មវិធីsoftware ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិក នឹងស្ថិតក្រោមការហាមឃាត់នេះ។
ក្រុមហ៊ុនPanasonicបានបញ្ជាឲ្យក្រុមហ៊ុនដៃគូ ពិនិត្យមើលការពាក់ព័ន្ធដែលពួកគេមានជាមួយក្រុមហ៊ុនHuawei។ ក្រុមហ៊ុនធ្វើដូច្នេះដើម្បីអនុលោមតាមបទបញ្ជារបស់អាមេរិក ស្ដីពីការគ្រប់គ្រងការនាំចេញ។ ក្រុមហ៊ុនHuaweiបានបញ្ជាក់ថា មានក្រុមហ៊ុនជប៉ុនជាង១០០ក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងសហការជាមួយខ្លួន៕