ប៉ូលិស​ឥណ្ឌូនេស៊ី​​ចាប់ខ្លួន​​មនុស្ស​ជាង​​២០​នាក់​​ក្រោយ​ប្រកាស​​លទ្ធផល​ឆ្នោត​

22-05-2019 9:51 am 378
រូបភាព​កងកម្លាំង​សន្ដិសុខ​​ដែលរក្សា​សណ្ដាប់ធ្នាប់

​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់​២០​នាក់ ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យមាន​កុបកម្ម​នៅក្នុង​ទីក្រុង​ហ្សា​កាតា បន្ទាប់ពី​ការប្រកាស​លទ្ធផល​ឆ្នោត​បង្ហាញថា​លោក​ប្រធានាធិបតីចូកូ វី​ដូ​ដូ​បន្ដ​ឈ្នះឆ្នោត​។ តាមរយៈ​រូបភាព​ថត​បាន​ដោយ​វីដេអូ ឃើញ​មាន​ផ្សែងហុយ​ចេញពី​កន្លែង​ដែលមាន​ការតវ៉ា ដោយ​ក្រុម​តវ៉ា​បាននាំគ្នា​ច្រៀង​រាំ​នៅលើ​ដង​ផ្លូវកណ្ដាល​ទីក្រុង​ហ្សា​កាតា​តែម្ដង​។ ចំណែក​ក្រុម​តវ៉ា​មួយក្រុម​ទៀត​បាននាំគ្នា​ប្រមូលផ្ដុំ​នៅមុខ​អង្គភាព​គ្រប់គ្រង​ការបោះឆ្នោត ហើយ​បាន​គប់​ដុំថ្ម​ដាក់​ប៉ូលិស​ថែមទៀត​ផង​។ 

​មកដល់ពេលនេះ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាង​២០​នាក់ ដែល​គិតថា​ជា​ជន​បង្កហេតុ​ហើយ​ពួកគេ​បាន​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​។ ប៉ូលិស​កំពុង​ត្រួតពិនិត្យ​របាយការណ៍​នៃ​ការស្លាប់​និង​របួស ប៉ុន្ដែ​ប៉ូលិស​អះអាងថា​កងកម្លាំង​រក្សា​សណ្ដាប់ធ្នាប់ មិនបាន​បំពាក់​កាំភ្លើង​គ្រាប់​ពិត​ទេ​។ មាន​កង​ម្លាំង​ប៉ូលិស​និង​ទាហានប្រមា​ណ​៤​ម៉ឺន​នាក់ ត្រូវ​ដាក់ពង្រាយ​ទូទាំង​ក្រុង​ហ្សា​កាតា​ដើម្បី​រក្សា​សន្ដិសុខ​៕​

ព័ត៌មានផ្សេងទៀត