ប្រេង​ធម្មជាតិ​មួយ​ប្រភេទ ជួយ​ជំរុញ​ឲ្យ​សក់​ដុះ​លឿន​

21-05-2019 6:25 pm 813

​នារីៗ ដែល​ប្រាថ្នា​ចង់បាន​សក់វែង និង​សរសៃសក់​មាន​សុខភាព​ល្អ អាច​ប្រើ​ប្រេងដូង​លាប​ជាប្រចាំ នឹង​ជួយ​ជំរុញ​ដល់​ការ​ដុះ​លូតលាស់​របស់​សក់​។ អ្នក​គ្រាន់តែ​យក​ប្រេងដូង​សុទ្ធ មក​ម៉ាស្សា​ស្បែកក្បាល​ឲ្ស​សព្វ ហើយ​រក្សាទុក​មួយ​យប់ លុះ​ព្រឹក​ឡើង​ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរតែ​ធ្វើបែបនេះ ២​ដង​ក្នុង​មួយ​សប្តាហ៍ នៅក្រោយពេល​កក់ស​ក់រួ​ច​។​


​ប្រេង​ដូង ជា​ប្រេង​ធម្មជាតិ​ដ៏​ល្អ​បំផុតមួយ សម្រាប់​ជំរុញ​ដល់​ការ​ដុះ​លូតលាស់​របស់​សរសៃសក់​។ ប្រេងដូង​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម និង​ជួយ​រក្សា​សុខភាព​ស្បែកក្បាល​របស់​អ្នក ឲ្យមាន​សុខភាព​ល្អ ជំរុញ​ការលូតលាស់​សក់​ថ្មី និង​ជួសជុល​សក់​ដែល​ខូច សក់​ជ្រុះ​។ ប្រេងដូង​ក៏​ជួយ​បន្ថយ​បញ្ហា​អង្គែរ​ស្បែកក្បាល​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត