រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គ័​រ ដោះលែង​អ្នកទោសនយោបាយ​ខ្ទង់រយ​នាក់ ក្រោយបក្សប្រឆាំង​គំរាម​

21-05-2019 4:52 pm 269
នារីម្នាក់ក្នុងចំណោមអ្នកទោសផ្សេងទៀតដែលត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃចន្ទ

​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គ័​រ បានចាប់ផ្តើម​ដោះលែង​អ្នកទោសនយោបាយ​ចំនួន​១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នី​កា​រ៉ា​ហ្គ័​រ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បញ្ជាក់ថា បានចេញ​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោស​ចំនួន​១០០​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​សន្ដិសុខ​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ 

​ការដោះលែង​នេះ ជា​ផ្នែក​មួយ​នៃ​ផែនការ ដោះលែង​អ្នកទោសនយោបាយ ជិត​៣០០​នាក់ ដែល​ប្រព្រឹត្តទៅ​នៅត្រឹម​ថ្ងៃទី​ស​១៨​មិថុនា​។ រដ្ឋាភិបាល​បានប្រកាស​ដោះលែង​អ្នកទោស​ទាំងនេះ បន្ទាប់ពី​គណបក្សប្រឆាំង បាន​គំរាម​បោះបង់ចោល​ការចរចា បញ្ចប់​វិបត្តិ​នយោបាយ ហើយ​គំរាម​ជំរុញឲ្យមាន​ការធ្វើ​កូដកម្ម​ទូទៅ​។ កាលពី​ឆ្នាំមុន គណបក្សប្រឆាំង បានដាក់​លក្ខខណ្ឌ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នកទោស​៣០០​នាក់ ជា​ថ្នូរ​នឹង​ការយល់ព្រម​ចរច​បញ្ចប់​វិបត្តិ​នយោបាយ​។​

​គួរ​ជម្រាបជូន​ថា រដ្ឋាភិបាល​បាន​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់ អំឡុងពេល​ផ្ទុះ​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា នៅក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែមេសា​ឆ្នាំ​២០១៨​។ ប្រធានាធិបតី​លោក Daniel Ortega កាលពី​ឆ្នាំមុន បានប្រកាស​ធ្វើកំណែទម្រង់​របប​សន្តិ​សុខ​សង្គម នៅក្នុង​ប្រទេស​នី​កា​រ៉ា​ហ្គ័​រ ដោយសារតែ​ផែនការ​នោះ បាន​ដុត​បញ្ឆេះ​ឲ្យមាន​ការតវ៉ា​នៅ​ទូទាំងប្រទេ​ស​៕

ព័ត៌មានផ្សេងទៀត