គណបក្សប្រឆាំង​ឥណ្ឌូនេស៊ី គ្រោង​តវ៉ា​តាម​ផ្លូវច្បាប់​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​

21-05-2019 4:40 pm 378

​ឧត្តមសេនីយ Prabowo Subianto បាន​ទាត់ចោល​លទ្ធផល​បោះឆ្នោត​ផ្លូវការ ដែល​ប្រកាស​ដោយ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​។ ពោល លទ្ធផល​បោះឆ្នោត ដែល​បានរៀបចំ​ធ្វើ​កាលពី​ខែមេសា​ឆ្នាំ​២០១៩ បង្ហាញថា​លោក​ចូកូ វី​ដូ​ដូ​ប្រធានាធិបតីក្នុង​តំណែ​ង បានឈ្នះ ដោយ​ទទួលបាន​សំឡេងគាំទ្រ​៥៥.៥​ភាគរយ ទល់នឹង​គូប្រជែង​លោក Prabowo Subianto ដែល​បរាជ័យ​នៅក្នុង​ការបោះឆ្នោត ទទួលបាន​សំឡេងគាំទ្រ​៤៥.៥​ភាគរយ​។ 

​គណបក្សប្រឆាំង​បាន​អះអាងថា មាន​ភាពមិនប្រក្រតី​កើតឡើង​នៅក្នុង​ការបោះឆ្នោត​នេះ រួមមាន​ការបន្លំ និង​ការ​កុហក់​ជាដើម ហេតុនេះ​គេ​នឹង​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ ដើម្បី​ស្វែងរក​យុត្តិធម៌​។ យ៉ាងណា​កាលពី​ថ្ងៃ​ចន្ទ ទីភ្នាក់ងារ​បោះឆ្នោត បាន​ច្រានចោល​ថា មាន​ការបន្លំ​ជា​ប្រព័ន្ធ ហើយ​ថា​ការលើកឡើង​នេះ គឺ​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ឡើយ​។ សម្រាប់​អ្នកសង្កេតការណ៍​ឯករាជ្យ និង​ក្រុមអ្នកវិភាគ​វិញ​បាន​និយាយថា ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌​៕

ព័ត៌មានផ្សេងទៀត