រដ្ឋាភិបាល អរគុណ​ចិន​ដែល​ប្រារព្ធ​​​ពី​ធី​ចម្រើន​​ព្រះជន្ម​​ថ្វាយ​ព្រះមហាក្សត្រ​​កម្ពុជា​​

21-05-2019 3:54 pm 984

​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានរៀបចំ​ពិធី ចម្រើន​ព្រះ​ជន្មាយុ ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​រាត្រី ទី​១៤ ឧសភា ឆ្នាំ​២០១៩ នា​វិមាន​សភា​ប្រជាជន​ចិន​។ ការណ៍​នេះ បាន​ញាំ​ង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍ ដោយ​ចំហ ថ្លែង​អរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល​ចិន​លោក ស៊ី ជិន​ពីង​។ 

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ នៅ​ថ្ងៃទី​២១ ឧសភា បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​នូវ​អំណរគុណ ដល់​ប្រជាជន និង​ប្រធានាធិបតី​នៃ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន លោក​ស៊ី ជី​ង​ពីង ដែល​បាន​ប្រារព្ធ​ព្រះរាជ​ពី​ធី​បុណ្យចម្រើនព្រះជន្ម​នាពេល​ថ្មីៗ​នេះ​ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ ។ រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា នេះ​ជា​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល និង​ជា​ការបញ្ជាក់​នូវ​ភាពរឹងមាំ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ជិតស្និទ្ធ ដែល​ពុំ​អាច​បំបែក​បាន​៕

ព័ត៌មានផ្សេងទៀត