សម្តេច នរោត្តម សិរីវុឌ្ឍ ​ទទួលបាន​​គ្រឿង​ឥស្សរិយយស​​ពី​រដ្ឋាភិបាល​ជប៉ុន​​

21-05-2019 3:30 pm 1058

​សម្តេច នរោត្តម សិរីវុឌ្ឍ អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ថ្វាយ​គ្រឿង​ឥស្សរិយយស «Grand Cordon of the Order of the Rising Sun» សម្រាប់​និទាឃ​រដូវ​ឆ្នាំ​២០១៩​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស​ថ្វាយ​សម្តេច នរោត្តម សិរីវុឌ្ឍ នៅ​ថ្ងៃទី ២១ ឧសភា ឆ្នាំ ២០១៩​នេះ​។​

​បើតាម​ស្ថានទូត​ជប៉ុន បញ្ជាក់ថា គ្រឿង​ឥស្សរិយយស នេះ ថ្វាយ​ចំពោះ​ស​មេ្តច នរោត្តម សិរីវុឌ្ឍ ដើម្បី​ទទួលស្គាល់​ការរួមចំណែក​របស់​ព្រះអង្គ ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ដែល​មិន​ត្រឹមតែ ក្នុងឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី ប៉ុណ្ណោះ​ទេ តែ​ក្នុងឋានៈ​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក៏ដូចជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព​ផងដែរ​៕

ព័ត៌មានផ្សេងទៀត