បំបាត់​ស្លាកស្នាម​លើ​ផ្ទៃមុខ ដោយ​ទំពាំងបាយជូរ​

20-05-2019 3:19 pm 511

​បញ្ហា​ស្លាកស្នាម នៅលើ​ផ្ទៃមុខ​ស្ត្រី ជា​កង្វល់​មួយ​ធ្វើឲ្យ​បាត់បង់​នូវ​ទំនុកចិត្ត​។ ដូច្នេះ​បើ​អ្នក​កំពុងមាន​បញ្ហា​នេះ សាកល្បង​រូបមន្ត​ពី​ធម្មជាតិ ដែល​ដកស្រង់​ចេញពី​ankth​។  រូបមន្ត​ដើម្បី​កំចាត់ ស្លាកស្នាម​លើ​ផ្ទៃមុខ​នោះ ត្រូវការ​ទំពាំងបាយជូរ​ខៀវ និង​បៃតង ៤​ទៅ​៥ ផ្លែ​, ទឹកដោះគោ​ជូរ​២​ស្លាបព្រា និង​ទឹកឃ្មុំ ១​ស្លាបព្រា​។ បន្ទាប់មក​យក​ទំពាំងបាយជូ​រ មក​ចិត​យក​គ្រាប់​ចេញ កិន​ឲ្យ​ម៉ដ្ឋ ហើយ​ដាក់​ទឹកដោះគោ និង​ទឹកឃ្មុំ​ចូលទៅ រួច​កូរ​ឲ្យ​សព្វ​។ ក្រោយមក យក​ល្បាយ​នេះ ទៅ​បំពោ​កលើ​ផ្ទៃមុខ រក្សាទុក​ប្រមាណ​២០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ រូបមន្ត​នេះ ធ្វើបាន​ញឹកញាប់​រៀងរាល់ ២​ទៅ​៣ ថ្ងៃ​ម្តង​។ ប្រសិនបើ​ធ្វើជា​បន្តបន្ទាប់​គ្នា យ៉ាងច្រើន​១៥​ថ្ងៃនោះ ស្បែក​មុខ​អ្នកនឹង​រលោង​ស្អាត ជាពិសេស​ស្នាម​លើ​ផ្ទៃមុខ​នឹងរ​លុប​បាត់​បន្តិច​ម្តងៗ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត