ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានីខេត្ត​៖​​គណបក្ស​ខ្លះ​​មាន​អង្គ​បោះឆ្នោត​ដែរ​ តែ​មិន​ចូលរួម​?​

19-05-2019 2:12 pm 1774

​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីតិកាល​ទី​៣ ជា​ការបោះឆ្នោត​បែប​អសកល នឹង​ចាប់ផ្តើម​។ ជា​ការកត់សម្គាល់ មាន​គណបក្ស​ចំនួន​៧​ចូលរួម​ប្រកួតប្រជែង តែ​ក្នុងចំណោម​គណបក្ស​ទាំង​៧​នោះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ដែល​គេ​រំពឹងថា នឹង​ទទួលបាន​អាសនៈ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ គណបក្ស​៦​ផ្សេងទៀត មិន​សង្ឃឹម​សោះឡើយ ថា​នឹង​បានទទួល​អាសនៈ ពីព្រោះ​គ្មាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់​ដើម្បី​ទទួលបាន ហើយ​គណបក្ស​ខ្លះទៀត​គ្មាន​ទាំង​អង្គ​បោះឆ្នោត​សោះ​សូម្បីតែ​១​ក៏​នៅតែ​ត្រដរ​ចូលរួម​ប្រកួតប្រជែង​ដែរ​។​

​ចុះ​ហេតុអ្វី ក៏​គណបក្ស​ខ្លះ​ដែលមាន​អង្គ​បោះឆ្នោត​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង ដែរ បែរជា​មិន​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​ទី​៣​នេះ​? គណបក្ស ដែលមាន​អង្គ​បោះឆ្នោត​ទាំងនោះ​មានដូចជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាដើម​។​

​វិទ្យុ​វាយោ​បាន​ព្យាយាម​ទាក់ទង​គណបក្ស​ទាំង​៣ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​គណបក្ស​ទាំងនោះ​មិន​ចូលរួម​បោះឆ្នោត​នេះ ប៉ុន្តែ​គណបក្ស​ចំនួន​២ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក​ខឹម វាសនា និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិតេយ្យ របស់លោក​ម៉ម សូណង់ដូ មិនអាច​ទាក់ទង​បានទេ​។ មានតែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ប៉ុណ្ណោះ ដែល​អាច​សុំ​ការបំភ្លឺ​បាន​។​

​ចង់ដឹងថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់​យ៉ាងណា ទើប​មិន​ចូលរួម​បោះឆ្នោត​នេះ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​ឡឹ​ក សុធា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាមរយៈកិច្ចសម្ភាសជាមួយខុន ប៊ុនថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត