ភ្លៀង​ធ្លាក់​​នៅតែ​កើនឡើង​​ជា​លំដាប់​​បាតុភូត​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​​នៅតែ​បន្ត​​

19-05-2019 12:17 pm 448

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង បន្ទាប់ពី​បាន​តាមដាន​លើ​ការវិវត្ត​អាកាសធាតុ ទាំង​តំបន់​និង​សាកល បាន​បញ្ជាក់ថា បាតុភូត El Nino បាន​ថយចុះ​ឥទ្ធិពល​ជា​បន្តបន្ទាប់ ខណៈ​រដូវវស្សា​បាន ចាប់ផ្តើម នៅ​ដើម​សប្តាហ៍​ទី​៣ ខែឧសភា​នេះ​។ ចាប់ពី​ថ្ងៃទី​១៩-២០ ខែ​ឧសភា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល នៃ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ និង​ខ្យល់មូសុង​និរតី​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​មាន​ភ្លៀង ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ពុំ​រាយប៉ាយ​បានល្អ​។​

​ដោយឡែក​ចាប់ពី​ថ្ងៃទី​២១ ដល់ ២៥ ខែ​ឧសភា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​ឡើងវិញ ដែល​ជាហេតុ​ធ្វើឲ្យ កម្រិត​ទឹកភ្លៀង​មាន​ភាពកើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ទន្ទឹមនឹង​ភាព​រាយប៉ាយ ក៏​កាន់តែ​បាន​ល្អប្រសើរ​។​ហេតុនេះ ប្រជាពលរដ្ឋ មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​៕ 

ព័ត៌មានផ្សេងទៀត