អតីតមន្ដ្រី​CIA​​ម្នាក់​​ជាប់ពន្ធនាគារ​​២០​ឆ្នាំ​​ករណី​​លួច​ស៊ើបការណ៍​​ឲ្យ​ចិន​

18-05-2019 3:49 pm 1544
រូបថតលោកKevin Mallory​

​អតីតមន្ដ្រី​CIA​ម្នាក់​របស់​អាមេរិក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ ពីបទ​លួច​ស៊ើបការណ៍​សម្ងាត់​ឲ្យ​ប្រទេ​សចិន​។ បុរស​រូបនោះ​មានឈ្មោះ​Kevin Mallory​អាយុ​៦២​ឆ្នាំ ត្រូវបាន​កាត់ទោស​កាល​ពីថ្ងៃ​សុក្រ​។ ចំណែក​ព័ត៌មាន​សម្ងាត់​ដែល​លោក​បាន​លួច​ប្រគល់​ទៅឲ្យ​ប្រទេ​សចិន ដើម្បី​ដោះដូរ​នឹង​ទឹកប្រាក់​ចំនួន​២៥,០០០​ដុល្លារ​អាមេរិក ធ្វើឡើង​ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​សៀវ​ហៃ កាលពី​ខែមីនា​និង​ខែមេសា​ឆ្នាំ​២០១៧​។ 

​សូមបញ្ជាក់ថា លោក​Mallory​ធ្លាប់បាន​បម្រើការ​ក្នុង​ជួរ​កងទ័ព បន្ទាប់មក​បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ពិសេស​សម្រាប់​សន្ដិសុខ​នៃ​ក្រសួងការបរទេស មុន​ក្លាយជា​មន្ដ្រី​ក្នុង​ទីភ្នាក់ងារ​កណ្ដាល​ស៊ើបការណ៍​សម្ងាត់​អាមេរិក​(CIA)​។ លោក​គឺជា​មន្ដ្រី​មួយរូប​ក្នុងចំណោម​មន្ដ្រីជាន់ខ្ពស់​អាមេរិក​មួ​យ​ចំនួន​ទៀត ដែលមាន​បណ្ដឹង​ហើយ​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​ចោទប្រកាន់​ពីបទ​ទាក់ទង​ករណី​លួច​ស៊ើបការណ៍​សម្ងាត់​៕

ព័ត៌មានផ្សេងទៀត