គម្រប់​ខួប​១០០​ឆ្នាំ​​ក្រុមហ៊ុន​Bentley​​ចេញ​សៀវភៅ​​មួយ​ក្បាល​​តម្លៃ​កប់​ក្ដោង​

18-05-2019 3:20 pm 912
សៀវភៅដែលក្រុមហ៊ុនBentleyបានសរសេរ

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ល្បីឈ្មោះ​របស់​អង់គ្លេស​Bentley បាន​អបអរ​នឹង​ខួប​១០០​ឆ្នាំ​នៃ​ការចាប់​កំណើត​ឡើង​នៅក្នុង​ពិភព​រថយន្ដ ដោយ​បញ្ចេញ​នូវ​សៀវភៅ​មួយ​ក្បាល​មានតម្លៃ​កប់​ក្ដោង​តែម្ដង​។ សៀវភៅ​នោះ​មាន​កត់ត្រា​ពី​ប្រវត្ដិ​របស់​ក្រុមហ៊ុន ប្រវត្ដិ​មនុស្ស​ទាក់ទង​នឹង​ក្រុមហ៊ុន ក៏ដូចជា​ប្រវត្ដិរថ​យន្ដដែល​ក្រុមហ៊ុន​បាន​ផលិត តាំងពី​ចាប់ផ្ដើម​ដំបូង​រហូតដល់​បច្ចុប្បន្ន​។ សៀវភៅ​មាន​កម្រាស់​ជាង​៨០០​ទំព័រ ហើយ​នៅលើ​ក្របសៀវភៅ​វិញ​មាន​ស្លាក​សម្គាល់​ក្រុមហ៊ុន ដូចជា​ស្លាក​នៅលើ​រថយន្ដ​ដូច្នេះ​ដែរ​។ បើ​និយាយ​ពី​តម្លៃ​អាច​ចាត់ទុកថា មានតម្លៃ​ថ្លៃ​បំផុត​ក្នុងចំណោម​សៀវភៅ​រថយន្ដ​ក្នុង​ពិភពលោក គឺ​ថ្លៃ​រហូតដល់​២៦​ម៉ឺន​ដុល្លារ​ឯណោះ​៕​

ព័ត៌មានផ្សេងទៀត