ស្ដេច​ប្រដាល់​ថៃ​​YODSANKLAI​​ត្រូវ​បរាជ័យ​​ក្រោម​ថ្វីដៃ​​កីឡាករ​បារាំង​​នៅ​ONE​ម្សិលមិញ

18-05-2019 12:49 pm 1263
ឆ្វេងកីឡាករថៃនិងស្ដាំកីឡាករបារាំង

​ស្ដេច​ប្រដាល់​មួយរូប​របស់​ថៃ​ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា “The Boxing Computer” គឺ​កីឡាករ YODSANKLAI Fairtex ត្រូវ​បរាជ័យ​ក្រោម​កណ្ដាប់ដៃ​របស់​កំពូល​អ្នក​ប្រដាល់​បារាំង​Samy SANA​។ អ្នក​ទាំងពីរ​បាន​ប៉ះគ្នា​ក្នុង​ការប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១៨​ឧសភា​ម្សិលមិញ នៃ​ព្រឹត្ដិការណ៍ ONE Championship ដែល​កម្មវិធី​មាន​ឈ្មោះថា “ENTER THE DRAGON”​។ 

​នៅក្នុង​ការប្រកួត​ដែល​ប្រព្រឹត្ដទៅបី​ទឹក​មួយទឹក​បី​នាទី កីឡាករ​ថៃ​YODSANKLAI ត្រូវ​កីឡាករ​បារាំង SANA​វាយ​ឲ្យ​រាប់​ម្ដង​នៅ​ចុង​ទឹក​មួយ​។ បន្ទាប់មក​ចូលដល់​ទឹក​ទី​ពីរ​និង​ទឹក​ទី​បី កីឡាករ​ទាំង​ពីរបាន​ប្រើ​ស្នៀត​ប្រយុទ្ធ​ទៅវិញទៅមក ប៉ុន្ដែ​គ្មាន​នរណា​បោះបង់​ការប្រកួត​ទេ ពោលគឺ​ការប្រកួត​ធ្វើឡើង​បី​ទឹក​ពេញ​តែម្ដង​។ ក្រោយ​បញ្ចប់​ការប្រកួត​គណៈកម្មការ បានសម្រេច​ផ្ដល់​ពិន្ទុ​ឲ្យ​កីឡាករ​បារាំង​Samy SANA​ជា​អ្នកឈ្នះ​៕

​សូម​ទស្សនា​វីដេអូ​នៃ​ការប្រកួត​៖


ព័ត៌មានផ្សេងទៀត