​ក្រសួង​ធនធានទឹក​​បញ្ជាក់​ពី​ស្ថានភាព​អាកាសធាតុ​​ចាប់​ពីថ្ងៃ​១៩-២៥​ឧសភា​​

18-05-2019 10:54 am 1679

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីជូនដំណឹង ពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់ថា បាតុភូត El Nino បាន​ថយចុះ​ឥទ្ធិពល​ជា​បន្តបន្ទាប់ ខណៈ​រដូវវស្សា​បានចាប់ផ្តើម​ហើយ នៅ​ដើម​សប្តាហ៍​ទី​៣ ខែឧសភា​នេះ​។ 

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា សម្រាប់​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ដល់ ២៥ ខែ​ឧសភា មានដូចជា​៖

១៖ ចាប់ពី​ថ្ងៃទី​១៩ ដល់ ២០ ខែ​ឧសភា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ និង​ខ្យល់មូសុង​និរតី ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ពុំ​រាយប៉ាយ​បានល្អ​។ 

២៖ ចាប់ពី​ថ្ងៃទី​២១ ដល់ ២៥ ខែ​ឧសភា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​ឡើងវិញ ដែល​ជាហេតុ​ធ្វើឲ្យ​កម្រិត​ទឹកភ្លៀង​មាន​ភាពកើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ទន្ទឹមនឹង​ភាព​រាយប៉ាយ ក៏​កាន់តែ​បាន​ល្អប្រសើរ​។ 

៣៖ ស៊ីតណ្ហភាព​អតិបរមា ស្ថិតនៅ​ចន្លោះ​ពី​៣៣ ដល់ ៣៦​អង្សា​សេ​។ 

៤៖ បាតុភូត Thunderstorm ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​ច្រើន ដែល​ទាមទារ​ឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត