​ក្រសួង​ដែនដី​​ថា​ពលរដ្ឋ​មួយក្រុម​​មកពី​ស្រុក​ស្នួល​ខេត្តក្រចេះ​​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​​

18-05-2019 10:32 am 771

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញមក​អះអាងថា ក្រុម​ប្រជាពលរដ្ឋ មកពី​ស្រុក ស្នួល ខេត្ត​ក្រចេះ ដែល​ឡើងមក​តវ៉ា​ទាមទារ​ដីធ្លី​នៅមុខ​ក្រសួង​នៅ​ថ្ងៃទី​១៧ ឧសភា គឺជា​អ្នក​ដែល​ទន្ទ្រាន​ដី​រដ្ឋ ដោយ​ខុសច្បាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​។ ក្រសួង​បាន​បញ្ជាក់ថា ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ បាន​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​មាន​ទំហំ​ធំ​ចន្លោះ​ពី​៥​ហិកតា ទៅ​១០០​ហិកតា ហើយ​ខ្លះ​មាន​ដី​នៅ​កន្លែង​ផ្សេងទៀត​ផ្ទុយទៅនឹង​គោលការណ៍​សម្បទាន​ដី​សង្គមកិច្ច ដែល​មិនអាច​ទទួល​ដោះស្រាយបាន​នោះទេ​។​

​ជាមួយគ្នា​នោះ ក្រសួង​រៀបចំ​ដែនដី​ក៏​បានបញ្ជាក់​ផងដែ​រថា ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវបាន​ក្រុមការងារ​ក្រសួង​បានរៀបចំ​វាស់វែង​បែងចែក​ដី​ជូន​តាម​កម្ម​វិធី​សម្បទាន​ដី​សង្គមកិច្ច​ជូន​បាន​ចំនួន ១,៨៥៤​គ្រួសារ ស្មើនឹង​ប្រមាណ ៣,៥៤៦.៤​ហិកតា ដោយ​បច្ចុប្បន្ន​ពួកគេ​កំពុង​បង្កបង្កើនផល​លើដី​ទាំងនោះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត