កីឡដ្ឋាន​​សម្រាប់​​ការប្រកួត​​World Cup​​ឆ្នាំ​២០២២​​នៅ​កាតា​​សម្ពោធ​ជា​ផ្លូវកា​រ​ហើយ​

17-05-2019 2:51 pm 515
រូបភាព​​ក្នុងពហុកីឡដ្ឋាន

​ប្រទេស​កាតា​កាលពី​ថ្ងៃទី​១៦​ឧសភា​ម្សិលមិញ បាន​បើកសម្ពោធ​ពហុ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន​ហើយ ជា​ពហុ​កីឡដ្ឋាន​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​World Cup​ឆ្នាំ​២០២២​។ ពិធី​បើកសម្ពោធ​អប​ជាមួយនឹង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ក្នុងស្រុក រវាង​ក្រុមបាល់ទាត់​Al-Sadd​និង​Al-Duhail​ផងដែរ​។ ពហុ​កីឡដ្ឋាន​នេះ​មាន​ឈ្មោះថា​Al Wakrah Stadium សាងសង់ឡើង​នៅក្នុង​ទីក្រុង​មួយ​ស្ថិតនៅ​ភាគខាងត្បូង​រដ្ឋធានី​ដូ​ហាច​ម្ងាយ​១៥​គីឡូម៉ែត្រ​។ ពហុ​កីឡដ្ឋាន​នេះ​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​សញ្ជាតិ​អ៊ីរ៉ាក់​-​អង់គ្លេស​អ្នកស្រី​Zaha Hadid ដែល​បានចាប់ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​២០១៤ ចំណាយ​ថវិកា​អស់​៥៧៥​លាន​ដុល្លារ ហើយ​អាច​ផ្ទុក​មនុស្ស​បាន​៤​ម៉ឺន​នាក់​៕​

ព័ត៌មានផ្សេងទៀត