សកម្មជន​​អតីត​​បក្ស​សង្រ្គោះជាតិ​មួយ​រូប​​ត្រូវ​បាន​​ចាប់​ខ្លួន​​

17-05-2019 10:03 am 2161
  ស្តាប់
លោកគ្រូ ប៉ុល ទិត្យ ធានី មានតួនាទីជាប្រធានគណនេយ្យហិរញ្ញឹកខេត្តកំពង់ឆ្នាំង
ស្តាប់ជាសំឡេង

​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប នៅ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ ២០១៩ នេះ ត្រូវបាន​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ឡោមព័ទ្ធ​ចាប់ខ្លួន ដោយ​សង្ស័យ​ធ្វើ​សកម្មភាព​សម្ងាត់​គាំទ្រ​ការវិល​ចូល​ស្រុក​វិញ​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​បច្ចុប្បន្ន​លោក​កំពុង​ស្រាវជ្រាវ​បន្ថែម ដើម្បី​ស្វែងរក​ការពិត​នៃ​ការចាប់ខ្លួន​នេះ​។ សូម​ស្តាប់​ប្រសាសន៍​លោក អ៊ូ ច័ន្ទ​រ័ត្ន​៖

ព័ត៌មានផ្សេងទៀត