រូបភាព​​ចាប់បាន​​ដោយ​ផ្កាយ​រណប​​ឃើញ​​កូរ៉េខាងជើង​​អភិវឌ្ឍ​​ទីតាំង​បាញ់​មី​ស៊ី​ល​

17-05-2019 9:51 am 406
រូបភាពចាប់បានដោយផ្កាយរណប

​ក្រុម​ស្រាវជ្រាវ​អាមេរិក​បាន​និយាយថា​តាមរយៈ​ព័ត៌មាន​ទទួលបាន​ពី​ក្រុមការងារ ពេលនេះ​កូរ៉េខាងជើង​បាន​អភិវឌ្ឍ​នៅ​ស្ថានីយ​បង្ហោះ​ផ្កាយរណប​របស់គេ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុមការងារ​ដែលមាន​ឈ្មោះថា​38 North បានបង្ហាញ​លទ្ធផល​នៃ​ការវិភាគ​លើ​រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប បង្ហាញថា​អគារ​នៅក្នុង​ស្ថានីយ​បង្ហោះ​ផ្កាយរណប​សូ​ហេ​ស្ថិតក្នុង​តំបន់​តុង​ឆាង​រី ត្រូវបាន​សាងសង់​រួចរាល់​ហើយ​។ រូបភាព​បង្ហាញ​ដែរ​ថា​ឃើញ​មាន​យានយន្ដ​ជាច្រើន​គ្រឿង​កំពុង​ចត​នៅ​ទីតាំង​នោះ ដូច្នេះ​មានន័យថា​ទីតាំង​បង្ហោះ​ផ្កាយរណប​នោះបាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិ​បត្ដិកា​រ​។ 

​សូមបញ្ជាក់ថា​កន្លងមក​កូរ៉េខាងជើង​ធ្លាប់​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ ចេញពី​ទីតាំង​នោះ​ផងដែរ​។ ព័ត៌មាន​ដែល​ក្រុម​ស្រាវជ្រាវ​អាមេរិក​ទទួលបាន ស្របពេល​កូរ៉េខាងជើង​ទើប​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពីរលើក​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ កូរ៉េខាងជើង​ក៏​កំពុង​ជាប់គាំង​លើ​ដំណើរការ​ពិភាក្សា​ជាមួយ​អាមេរិក ស្ដីពី​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត