អាមេរិក​​សម្រេច​​បញ្ចូល​​ក្រុមហ៊ុន​​Huawei​​ក្នុង​បញ្ជីខ្មៅ​

17-05-2019 9:30 am 1470
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei

​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានសម្រេច​បញ្ចូល​ក្រុមហ៊ុន​Huawei​ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​របស់ខ្លួន ជាហេតុ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុននេះ​មានផ​លលំ​បាក​បំផុត ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បានចេញ​ច្បាប់​មួយ ដាក់បញ្ចូល​ក្រុមហ៊ុន​Huawei​និង​សាខា​ចំនួន​៦៨​នៅក្នុង​ប្រទេស​ជាង​២០​ទូទាំង​ពិភពលោក ទៅក្នុង​បញ្ជី​ពិសេស​របស់ខ្លួន​។ តាមរយៈ​ការដាក់បញ្ចូល​នេះ​នឹង​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​Huawei ទិញ​គ្រឿងបន្លាស់​ឬ​សម្ភារ​ពី​ក្រុមហ៊ុន​អាមេរិក​បានឡើយ បើ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​។​

ចំណាត់ការ​របស់​អាមេរិក​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​និង​ចិន ចាប់ផ្ដើម​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​សារជាថ្មី ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ វា​ជា​អ្វីដែល​អាមេរិក​ចាត់ទុកថា ជា​ការប្រយុទ្ធប្រឆាំង​អំពើ​អ​យុត្ដិធម៌​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ចិន​។ សម្រាប់​អាមេរិក​ជឿជាក់ថា​ក្រុមហ៊ុន​Huawei លួច​បំពាក់​ឧបករណ៍​ដើម្បី​ស៊ើបការណ៍​យក​ព័ត៌មាន​សម្ងាត់​ពី​អ្នកប្រើប្រាស់ ដែល​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​សន្ដិសុខ​ជាតិ​។ ប៉ុន្ដែ​ការចោទប្រកាន់​ត្រូវបាន​ក្រុមហ៊ុន​Huawei ច្រានចោល​ម្ដង​ជា​ពីរដង​៕

ព័ត៌មានផ្សេងទៀត

 លោកបាយដិនគ្រោងជួបជាមួយលោកស៊ីជិនពីងលើកដំបូងក្នុងឋានៈជាប្រធានាធិបតី

 ចិន​បញ្ជូន​អវកាសយានិក​ទៅកាន់​ស្ថានីយ៍​អវកាស​ថ្មី​ជា​លើកដំបូង​

 លោក​នេត្រ ភ​ក្ត្រា​៖ ការ​ផ្តាច់​ជំនួយ​នៅ​ព្រៃ​ឡង់​បង្ហាញ​ថា​កម្ពុជា​រឹងមាំ​និង​ម្ចាស់​លើ​ខ្លួនឯង​

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 យន្តហោះ​ចម្បាំង​ចិន​២៨​គ្រឿង​​រំលោភ​ចូល​ដែនអាកាស​តៃវ៉ាន់​

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 ចិន​ថា​អង្គការ​NATOនិយាយ​បំផ្លើស​ព័ត៌មាន​ដើម្បី​កេងចំណេញ​នយោបាយ​

 NATO​ព្រមាន​អំពី​បញ្ហា​ប្រឈម​ខាង​យោធា​ដែល​បង្កឡើង​ដោយ​ប្រទេស​ចិន​

ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដនៅ​រោងចក្រ​“​ពូ ចិន​”​ក្នុង​ស្រុក​កំពង់ត្រាច រក​ឃើញ​អ្នក​វិជ្ជមាន​៨១​នាក់​

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ