វិធី​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ស្នាម​ជាំ​អុជៗ​លើ​ស្បែក​

16-05-2019 5:51 pm 468

​បញ្ហា​ជាំ​អុជៗ​លើ​ស្បែក មិនមែន​កើតឡើង​តែ​លើ​ផ្ទៃមុខ​ទេ ប៉ុន្តែ​វា​ក៏​កើត​លើ​ស្បែក​ដងខ្លួន​ផងដែរ​។ បញ្ហា​នេះ អាច​បណ្តាលមកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា រលាក​ដោយសារ​កម្តៅថ្ងៃ ការផ្លាស់ប្តូរ​អ័រម៉ូន ការ​ញ៉ាំ​ថ្នាំ​ដែលមាន​ផ្ទុក​ជាតិគីមី វ័យ​កាន់តែ​ចាស់​និង បញ្ហា​សុខភាព ឧទាហរណ៍​ដូចជា​ជំងឺថ្លើម​ជាដើម​។ ប្រសិនបើ​បញ្ហា​ស្បែក​ប្រភេទ​នេះ បណ្តាលមកពី​មូលហេតុ​ធម្មតា មិន​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្សេងៗ អ្នក​កុំ​ទាន់​ភ័យ​ស្លន់ស្លោ ដោយ​សាកល្បង​ដោះស្រាយ​តាម​វិធី​ធម្មជាតិ គឺ​ប្រើ​ដំឡូង​បារាំង​។ ចិត​ដំឡូងបារាំង​ចម្រាញ់​យកតែ​ទឹក មក​លាប​លើ​ស្បែក​ដែលមាន​បញ្ហា រក្សាទុក​២​ទៅ​៣​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​ដែល​បាន​ព្យាយាម​ដំណោះស្រាយ​នេះ បាន​កត់សម្គាល់ឃើញ​មាន​ការផ្លាស់ប្តូរ​វិជ្ជមាន​បន្ទាប់ពី ៧​ទៅ​៨ ថ្ងៃក្រោយ​នៃ​ការ​លាបទឹក​ដំឡូង​បារាំង​៕ 

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត