លោក​ត្រាំ​​ដាក់​បម្រាម​​មិនឲ្យ​ក្រុមហ៊ុន​អាមេរិក​​ប្រើ​ឧបករណ៍​​ដែល​គំរាម​សន្ដិសុខ​ជាតិ​

16-05-2019 9:33 am 433
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​ពី​បញ្ហា​សន្ដិសុខ​ជាតិ​កាលពី​ថ្ងៃ​ពុធ ដោយ​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​អាមេរិក​ប្រើប្រាស់​ឧបករណ៍​ទូរគ​មនាគ​មន៍ ដែលមាន​ហា​នី​ភ័យ​ដល់​សន្ដិសុខ​ជាតិ​ឡើយ​។ ការប្រកាស​ដូច្នេះ​ហាក់​មាន​គោលដៅ​លើ​ក្រុមហ៊ុន​ចិន​Huawei ដោយ​អាមេរិក​ធ្លាប់​ចោទថា​ក្រុមហ៊ុន​នេះ​ប្រើ​ឧបករណ៍​លួច​ស៊ើបការណ៍​សម្ងាត់​។ បទបញ្ជា​ចុះហត្ថលេខា​ដោយ​លោក​ដូណាល់ ត្រាំ នឹង​ហាមឃាត់​រាល់​ការទិញ​ឬ​ប្រើប្រាស់​ឧបករណ៍​ក្រុមហ៊ុន​នានា ដែល​បង្ក​ការគំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​អាមេរិក ឬ​សន្ដិសុខ​សុវត្ថិភាព​របស់​ប្រជាជន​អាមេរិក​។ តាម​ការលើកឡើង​ពី​អ្នកនាំពាក្យ​សេត​វិមាន រដ្ឋបាល​លោក​ដូណាល់ ត្រាំ​នឹងធ្វើ​អ្វីដែល​ជា​ជំហាន​រក្សា​សុវត្ថិភាព​អាមេរិក និង​ការពារ​អាមេរិក​ពី​ការវាយប្រហារ​របស់​ស​ត្រូវ​។ មន្ដ្រី​អាមេរិក​បាន​បញ្ជាក់បន្ថែម​ថា គ្មាន​ប្រទេស​ឬ​ក្រុមហ៊ុន​ណាមួយ ត្រូវបាន​កំណត់​នៅក្នុង​សេចក្ដីប្រកាស​របស់លោក​ដូណាល់ ត្រាំ​ឡើយ​៕​

ព័ត៌មានផ្សេងទៀត