អង្គការ​WWF​ស្នើ​រដ្ឋាភិបាល​ប្រើ​ប្រភព​ថាមពល​ថ្មី​ក្រៅពី​ទំនប់​វា​រី​អគ្គិសនី

15-05-2019 8:07 pm 552

​អង្គការ WWF បាន​ថ្លែង​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល គួរតែបង្កើត​ការប្រកួតប្រជែង​ក្នុង​ការផ្លាស់ប្តូរ​ពី​វា​រី​អគ្គិសនី ទៅ​រក​ប្រភព​ថាមពល​ថ្មី ព្រមទាំង​វាយ​តម្លៃ​សារជាថ្មី នូវ​គម្រោង​វា​រី​អគ្គិសនី ដោយ​គិត​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ធម្មជាតិ​នៅ​តំបន់ ដែល​មាន​គម្រោង​ទាំង​នោះ ។​

​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៣ ខែ​ឧសភា របស់​អង្គការ​WWF ដដែល ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ដែល​នៅតាម​តំបន់​ដង​ទន្លេមេគង្គ ងាក​មក​ប្រើប្រាស់​ប្រភព​ថាមពល​ដែល​កើតចេញ​ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់​វិញ ដើម្បី​កាត់បន្ថយ​ការកើនឡើង​កម្តៅ​ផែនដី និង​ជួយ​កាត់បន្ថយ​ការបាត់បង់​ចំនួន​ត្រី​ទឹកសាប ។​

​ការលើកឡើង​របស់​អង្គការ WWF ទាំងនេះ ត្រូវបានធ្វើឡើង ដោយ​សំអាង​ថា ក្នុង​មួយ​សតវត្ស​ចុងក្រោយ​នេះ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​នៃ​ដង​ទន្លេមេគង្គ ក្នុង​នោះ​កម្ពុជា​ដែរ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការផ្លាស់​ទី​របស់​ត្រី​ជាង​ពាក់កណ្តាល ហើយ​ដីសណ្ត​ច្រើន​ជាង​ពាក់កណ្តាល កំពុង​ត្រូវបាន​លិច​ដោយ​ទឹក​ដែល​កើតចេញ​ពី​ទំនប់​វា​រី​អគ្គិសនី​ទាំងនេះ ៕

ព័ត៌មានផ្សេងទៀត