ក្រុមហ៊ុន​Huawei​​នឹង​ចុះ​កិច្ចព្រមព្រៀង​​បញ្ជាក់ថា​​មិនបាន​​លួច​ស៊ើបការណ៍​​ឡើយ​

15-05-2019 4:35 pm 489
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​BBC​បានឲ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​Huawei នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ក្នុងនោះ​មាន​ចក្រភព​អង់គ្លេស​ផងដែរ​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការព្រួយបារម្ភ​ថា ក្រុមហ៊ុន​នេះ​អាច​ប្រើប្រាស់​ឧបករណ៍​របស់ខ្លួន សម្រាប់​ការ​ស៊ើបការណ៍​លួច​ព័ត៌មាន​សម្ងាត់​។ ប៉ុន្ដែ​កន្លងមក​ក្រុមហ៊ុន​បាន​បដិសេធ​ការលើកឡើង​ដូច្នេះ ហើយ​ក្រុមហ៊ុន​អះអាងថា​ខ្លួន​នៅ​ឯករាជ្យ​ជានិច្ច មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន ឬ​មាន​ចេតនា​ចង់​លួច​ព័ត៌មាន​អ្វី​ឡើយ​។ បណ្ដា​ប្រទេស​មួយចំនួន​នៅតែ​ព្រួយបារម្ភ រហូត​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារស​ម្រាប់​អភិវឌ្ឍ​បណ្ដាញ​5G​ថែមទៀត​ផង​។​

​តែ​យ៉ាងណាក៏ដោយ​វា​មិនមែនជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​ឡើយ ដោយ​ក្រុមហ៊ុន​នេះ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គ្មាន​ការ​ស៊ើបការណ៍​សម្ងាត់ ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​។ ចំពោះ​រដ្ឋាភិបាល​អង់គ្លេស​ក៏​នឹង​ចុះ​កិច្ចព្រមព្រៀង​នេះដែរ ដែល​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​Huawei អាច​ផ្គត់ផ្គង់​សម្ភារ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​5G ប៉ុន្ដែ​មាន​លក្ខខណ្ឌ​កំណត់​ច្បាស់លាស់​៕

ព័ត៌មានផ្សេងទៀត