ក្រុមបងធំ​ជនជាតិ​ចិន​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​ជា​វីដេអូ​ចាស់​

15-05-2019 10:01 am 566

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​Fresh News នៅ​យប់​ថ្ងៃទី​១៤ ខែ​ឧសភា​ថា ក្រុមសង្គមងងឹត​ជនជាតិ​ចិន ដែល​ព្រមាន​ចង់​បង្ក​ធ្វើ​ព្យុះ​ភ្លៀង ក្នុង​ខេត្ត​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា មិន​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ និង​ជា​វីដេអូ​ចាស់​។

​ក្រោយ​ការស្រាវជ្រាវ លោក នេ​ត សាវឿន បានបញ្ជាក់​ថា​៖

១. ឃ្លីប​វីដេអូ​ដែល​បាន​បង្ហោះ​អំពី​ក្រុមបងធំ​ជនជាតិ​ចិន ដែល​គម្រាមកំហែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ មិនមែន​ជា​ឃ្លីប វីដេអូ​ថ្មី​ទេ ប៉ុន្តែ​ជា​ឃ្លីប​វីដេអូ​ចាស់​

២. ក្រុមសង្គមងងឹត​នេះ សមត្ថកិច្ច​បាន​ខិតខំ​ប​សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ និង​រកឃើញ​ថា ពុំ​មាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះឡើយ​
៣. សមត្ថកិច្ច​នគរបាល​ជាតិ​កម្ពុជា កំពុង​បន្ត​កិច្ចសហប្រតិបត្តិការ និង​បាន​ជូន​ព័ត៌មាន​ទំនាក់ទំនង សហការ​យ៉ាង​ម៉ត់ចត់​ជាមួយ​ភាគី​ចិន ដើម្បី​ស្រាវជ្រាវ រឿង​នេះ​ឲ្យ​ទាល់តែ​ឃើញ​។​

​ការបញ្ជាក់​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ធ្វើឡើង ក្រោយ​មាន​ការ​បង្ហោះ​វីដេអូ​ខ្លី ពី​ក្រុម​សង្គមងងឹត​ជនជាតិ​ចិន ដោយ​និយាយ​ជា​ភាសា​ចិន​ព្រមាន​ថា ពួកគេ​ដែល​មកពី​ខេត្ត​ឆុង​ឈីង អាច​នឹង​បង្ក​ព្យុះ​ភ្លៀង​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន ក្នុង​រយៈពេល​៣​ឆ្នាំក្រោយ​។​

ស្ថានទូត​ចិន ក្រោយ​ឃើញ​វីដេអូ​ឃ្លីប​ព្រមាន​នេះ បាន​យល់ព្រម​ធ្វើ​កិច្ចសហការ ជាមួយនឹង​អាជ្ញាធរ​កម្ពុជា ដើម្បី​ការស៊ើបអង្កេត និង​មាន​វិធានការណ៍​តាម​ផ្លូវច្បាប់ ខណៈ អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន ក៏​បាន​បញ្ជា​ឲ្យកម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​ភ្លាម ហើយ​ត្រូវ​ចាត់​វិធានការ​ច្បាប់​ជាបន្ទាន់ ឬ​ត្រូវ​បណ្ដេញចេញ​ពី​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត