​ស្លាប់​ម្នាក់​​និង​របួស​ជាច្រើន​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​១៤​ឧសភា​​

15-05-2019 9:34 am 482

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៨​លើក បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​, របួសធ្ងន់​១៣​នាក់ និង​របួសស្រាល​៤​នាក់ នៅ​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ដ​ធុង​ធំ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ស្រវឹង និង​ប្រជែង​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១៦១​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦៨​នាក់ របួសធ្ងន់ ១៥១​នាក់ និង​របួសស្រាល ៦៩​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត