កម្ពុជា​ពន្យល់​ចិន​អំពី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ក្នុងន័យ​កៀរគរ​វិនិយោគិន​ចិន​បន្ថែម​

14-05-2019 9:15 pm 606
​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ថ្លែង​ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​១២ ឧសភា ។

​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ថ្លែង​ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​១២ ឧសភា បាន​ពន្យល់​អ្នកវិនិយោគ​ចិន អំពី​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងន័យ​ដើម្បី​កៀរគរ​វិនិយោគិន​ចិន ឱ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម ...

​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់​វិនិយោគិន​ចិន និង​ធុរជន​ចិន នៃ​ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន អំពី​កំណែទម្រង់​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការពង្រឹង​ឯករាជ្យភាព និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​រក្សា​វិនិយោគិន​បច្ចុប្បន្ន និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​ថែមទៀត​ពី​ចិន ។​

​លោក​រដ្ឋលេខាធិកា​របា​ន​លើកឡើង​ពី​ចំណាត់ការ​ថ្មីៗ ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លុបបំបាត់​នីតិវិធី​ស្មុគ្រស្មាញ និង​សកម្មភាព​ការិយាធិបតេយ្យ​ទាំងឡាយ ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពិសេស​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន ឱ្យបាន​អតិបរមា ដើម្បី​ធានា​ការលូតលាស់​ប្រកបដោយ​និរន្តរភាព ។​

​គាត់​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការកែសម្រួល​នីតិវិធី​រដ្ឋបាល​ជា​ច្រើន ដើម្បី​ជួយ​ដល់​វិស័យ​ឯកជន មានដូចជា លុបបំបាត់​កម្រៃ​គ្រប់គ្រង​ការនាំចេញ​, ធ្វើ​ប្រតិភូកម្ម​សេវា​ចេញ CO ដល់​មន្ទីរ​នៅ​ក្រោម​ថ្នាក់ជាតិ​, រំកិល​ទីតាំង​ឈរជើង​របស់​កាំកុងត្រូល​, ដាក់ឱ្យ​ដំណើរការ​ច្រកចេញ​-​ចូល​តែ​មួយ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សំខាន់ៗ​ជាដើម ៕

ព័ត៌មានផ្សេងទៀត