កម្ពុជា​-​នេ​ប៉ាល់ ចុះ​MOU​លើ​ឯកសារ​សំខាន់ៗ​ចំនួន​២

14-05-2019 8:56 pm 371
  ស្តាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពសាក្សី នៅរសៀលថ្ងៃទី១៣ ឧសភា ។
ស្តាប់ជាសំឡេង

​ប្រទេស​កម្ពុជា និង​ប្រទេស​នេ​ប៉ាល់ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​២ ។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​សាក្សី រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ខេ​ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ...

​បន្ទាប់​ពី​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រួច កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ខេ​ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​ប្រទេស​នេ​ប៉ាល់ បាន​អញ្ជើញ​ជា​អធិបតី​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ រួមមាន ៖

១. «​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម និង​វិនិយោគ​» ចុះហត្ថលេខា​ដោយ​លោក ហេ​ដា បា​ហា​ដូល អាល់​ឌី​ការី រដ្ឋលេខា​ទទួលបន្ទុក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់ និង​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ។​

២. «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង​សភាពាណិជ្ជកម្ម​កម្ពុជា​» ចុះហត្ថលេខា​ដោយ​លោក រ៉ា​ឆី​ស កា​ហ្ស៊ី ស្ត្រាល​តា ប្រធានសភា​ពាណិជ្ជកម្ម​នេ​ប៉ាល់ និង​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ។​

​គូសបញ្ជាក់ថា លោក ខេ​ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ បាន​កំពុង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ។ 

​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត នូវ​ចំណងមិត្តភាព និង​លើកតម្កើង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំង​ពីរ ៕

ព័ត៌មានផ្សេងទៀត