សមាគម​ខ្មែរ​ក្រោម​នឹង​ធ្វើ​ពិធី​រំឭក​ខួប​៧០​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​នៅ​ថ្ងៃ​ទី​៤​មិថុនា​

14-05-2019 8:24 pm 1451

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​វៀតណាម​គ្រប់គ្រង​រហូត​ដល់​បច្ចុប្បន្ន នា​ថ្ងៃ​ទី​៤ ខែមិថុនា ខាងមុខ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ទល់មុខ​ឃ្លាំង​ឫស្សីកែវ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ 

​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧:៣០​ព្រឹក ដល់​ម៉ោង​៥​ល្ងាច អម​ជាមួយ​នឹង​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩​អង្គ ត្រូវ​នឹង​ចំនួន​ឆ្នាំ​ដែល​បារាំង​បាន​ធ្វើ​ច្បាប់​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ឱ្យទៅ​វៀតណាម នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ ។​

​សមាគម​បញ្ជាក់ថា កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជាការ​ចងចាំ​នូវ​ទិវា​ប្រវត្តិសាស្ត្រ និង​សម្តែង​នូវ​កត្តញ្ញូតាធម៌ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ និង​វីរ​យុវជន វីរ​យុវនារី ខ្មែរ​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ​ខ្មែរ ពិសេស​មាតុភូមិ​ខ្មែរ​កម្ពុជា​ក្រោម ។ នេះ​បើ​តាម​លិខិត​សេចក្តីអំពាវនាវ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី​៦ ខែ​ឧសភា ៕

ព័ត៌មានផ្សេងទៀត