លោកគង់ គាំ៖ទ្រឹស្តី”សម រង្ស៊ី -កឹម សុខា”ជាមនុស្សតែមួយ មិនស៊ីជាមួយនឹង ភាពជាក់ស្តែង

14-05-2019 10:24 am 1549

លោកគង់ គាំ អតីតមន្រ្ដីជាន់ខ្ពស់បក្សសង្រ្គោះជាតិ និងបច្ចុប្បន្ននេះជាប្រធានកិត្តិយសបក្សឆន្ទៈខ្មែរ បានលើកឡើង ថា ទ្រឹស្តី”សម រង្ស៊ី-កឹម សុខា”ជាមនុស្សតែមួយ មិនស៊ីជាមួយនឹងភាពជាក់ស្តែង តាមផ្លូវរូបកាយ និង ចេតនារម្មណ៍របស់បុគ្គលទាំងពីរទេ។

លោកគង់ គាំ បានសរសេរនៅលើហ្វេសប៊ុក នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ថា”ប៉ុន្ដែទ្រឹស្តីនេះវាចងភ្ជាប់ជានិច្ចហេតុ និងផលពីអតីត និងអនាគតថាមេដឹកនាំទាំងពីរ ពិតជាបានផ្តើម និងប្រើប្រាស់យុទ្ធសាស្ត្រ ប្រើ កម្លាំងប្រជាពលរដ្ឋ ក្រៅការបោះឆ្នោត ដើម្បីផ្តួលរំលំផ្លាស់ប្តូររាជរដ្ឋាភិបាលកន្លងមក (ឆ្នាំ២០១៣) ដែលតម្រូវឲ្យហ៊ុន សែន ចុះចេញ និងតរហូតឆ្នាំ២០១៩ មានការអំពាវនាវ/មានផែនការ(ពីក្រៅ និងក្នុងប្រទេស) អោយងើបចាប់ហ៊ុន សែន (ឈូស-ឆា)អ្វីៗទាំងអស់នៅកម្ពុជាដែលក្រុមគេថាសុទ្ធតែក្លែងក្លាយ”។

លោកបានលើកឡើង ថា”ទទួលសិទ្ធិធ្វើនយោបាយ និងរួមគ្នាកសាងអំណាចដឹកនាំប្រទេស តាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋទាំងអស់គ្នា គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាប្រជាធិបតេយ្យ និងសិ​ទ្ធិមនុស្ស ដែលមជ្ឈដ្ឋានទាំងអស់ចង់បាន”៕

 

ព័ត៌មានផ្សេងទៀត