ម៉ាឡេស៊ី​ចាប់ខ្លួន​​បុរស​បួន​នាក់​​ដែល​គ្រោង​​បើក​​ការវាយប្រហារ​​និង​ធ្វើឃាត​

14-05-2019 9:31 am 672
ប៉ូលិស​ម៉ាឡេស៊ីចាប់ខ្លួន​ជនសង្ស័យ​គ្រោងបើកការវាយប្រហារ

​ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​បុរស​៤​នាក់ ពីបទ​រៀបចំ​ឃាតកម្ម​និង​ការវាយប្រហារ​នៅក្នុង​តំបន់​Klang Valley​។ លោកស្នងការ​ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយថា ជន​ទាំង​៤​រូប​បាន​សារភាព​​គេ​ជា​ក្រុម​ចចក​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​នៅ​សប្ដាហ៍​ដំបូង នៃ​ពិធីបុណ្យ​រ៉ា​ម៉ា​ដន​ដើម្បី​សងសឹក​នឹង​ការស្លាប់​របស់​សមាជិក​គេ​ម្នាក់​។ ពួកគេ​គ្រោង​ធ្វើឃាត​បុគ្គល​ល្បីៗ​ដែល​គេ​ចោទថា មិនឲ្យ​តម្លៃឬ​បានប្រមា​ថដល់​សាសនា​អ៊ីស្លាម​។​

​ក្រៅពីនេះ​ពួកគេ​ក៏​គ្រោង​បើក​ការវាយប្រហារ នៅ​កន្លែង​គោរពបូជា​របស់​សាសនា​គ្រឹ​ស្ដនិង​សាសនាព្រះពុទ្ធផ​ង​ដែរ រួមទាំង​កន្លែង​កម្សាន្ដ​មួយចំនួនទៀត​ក្នុង​តំបន់​Klang Valley​។ នេះ​បើតាម​ប៉ូលិស​បញ្ជាក់ប្រាប់​ដល់​អ្នកសារព័ត៌មាន​៕

ព័ត៌មានផ្សេងទៀត