បុរស​ម្នាក់​ប្រឈម​ជាប់ពន្ធនាគារ​១៤០​ឆ្នាំ ពីបទ​គំរាម​សម្លាប់​លោក​ត្រាំ​និង​អ្នក​ដ៏ទៃទៀត​

13-05-2019 11:48 am 819
  ស្តាប់
ស្តាប់ជាសំឡេង

​បុរស​ម្នាក់​ត្រូវគេ​ចោទប្រកាន់​ជា​ផ្លូវការ បន្ទាប់ពី​ព្រះរាជអាជ្ញា​អាមេរិក​និយាយថា គាត់​បាន​គំរាម​សម្លាប់ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​និង​អ្នក​ដ៏ទៃទៀត​។ លោក​Gary Gravelle អាយុ​៥១​ឆ្នាំ ត្រូវបាន​គេ​ចោទប្រកាន់ ចំនួន ១៦​ករណី នៅ​ក្នុងនោះ រួមមាន​ទាំង​ការ​គំរាម​សម្លាប់​ប្រធានាធិបតី​លោក​ត្រាំ កាលពី​ខែកញ្ញា​ឆ្នាំ ២០១៨ តាមរយៈ​ការផ្ញើ​ស្រោមសំបុត្រ ដែលមាន​ផ្ទុក​ម្ស៉ៅ​ពណ៌​ស ដែល​សង្ស័យថា ជា​សារ​ធាតុគីមី​ពុល និង​សារ​ដែល​សរសេរ​ដោយ​ដៃ​បញ្ជាក់ថា​«​អ្នក​ស្លាប់ទៅ​»​។ 

​ក្រៅពីនោះ បុរស​ម្នាក់នេះ ក៏បាន​ផ្ញើ​ស្រោមសំបុត្រ​ស្រដៀង​គ្នា​នេះ ទៅកាន់​ព្រះវិហ៊ារ​អ៊ីស្លាម និង​អាគារ​សំខាន់ៗ​មួយចំនួនទៀត​។ មន្ត្រី​បានឲ្យដឹងថា ម្ស៉ៅ​នៅក្នុង​ស្រោមសំបុត្រ​ជា​ប្រភេទ biotoxin ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។​

​លោក​Gary Gravelle ក៏បាន​ផ្ញើ​អ៊ី​ម៉ែ​ល​និង​ទូរស័ព្ទ​ទៅ​គំរាម​បំផ្ទុះ​គ្រាប់ នៅក្នុង​រដ្ឋ​Vermont ,​ក្រុង​វ៉ាស៊ីនតោន និង​ទីតាំង​ជាច្រើន​កន្លែង​ទៀត នៅក្នុង​រដ្ឋ​Connecticut ព្រមទាំង​អាគា​រដ្ឋាភិបាល និង​អាគារ​ផ្តល់​សេវា​សុខភាព​ផ្លូវចិត្ត​ទៀតផង​។ ប្រសិនបើ លោក Gary Gravelle ត្រូវ​តុលាការ​ផ្តន្ទាទោស​លើ​បទ​ចោទ​ចំនួន​១៦​ករណី​នោះ លោក​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ច្រើន​បំផុត រហូតដល់​ទៅ​១៤០​ឆ្នាំ​ឯណោះ​។​

​សូមបញ្ជាក់ថា លោក Gravelle ធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​កាលពី​ឆ្នាំ ២០១៣ ពាក់ព័ន្ធ​នឹង​គំរាមកំហែង តែ​ក្រោយមក​ត្រូវបាន​ដោះលែង ក្រោម​ការត្រួតពិនិត្យរ​បស់​សហព័ន្ធ រហូតដល់​ឆ្នាំ​២០១៨ ទើប​មាន​ការចាប់ខ្លួន​ជាថ្មី​លើ​ការចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​ប្រធានាធិបតី​និង​អ្នក​ដ៏ទៃទៀត​៕


ព័ត៌មានផ្សេងទៀត