សមត្ថកិច្ចកម្ពុជា-ចិន នឹងស៊ើបអង្កេត ករណីជនជាតិចិនមួយក្រុម គំរាមបង្កអសន្ដិសុខ

13-05-2019 8:16 am 1782

បន្ទាប់ពីមានការបែកធ្លាយវីដេអូ ជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូស្រែកគំរាម ថា ពួកគេម​កពីខេត្តឆុងឆីង ហើយចង់បង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩រួចមក ស្ថាន​ទូត ចិនសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា​ បានអះអាង ថា ខ្លួនកំពុងយកចិត្តទុកដាក់ជាខ្ពស់ ចំពោះករណីនេះ។  

ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតចិនប្រចាំកម្បុជា បានសរសេរ ថា”ក្នុងពេលថ្មីៗនេះ​ បុរសជាងដប់នាក់ ដែលហៅខ្លួនឯង ជាជនជាតិចិនមកពីទីក្រុងchongqing បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្ម​ភាពសង្គម ងងឹត​ ​និយាយយ៉ាងក្អេងក្អាងថា នឹងបំពុល​ដល់សន្តិសុខនៅខេត្តព្រះសីហនុ"។

ប្រភពដដែល​ បានសរសេរបន្ត ថា”ស្ថានទូតចិនប្រចាំកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ​ និងបានជួយសម្របសម្រួល ដល់សមត្ថកិច្ចនៃប្រទេសចិន​ និងកម្ពុជា​ ដើម្បីបើកការស៊ើប អង្កេតឲ្យបាន គ្រប់ ជ្រុងជ្រោយ លើបញ្ហាមួយនេះ​។ ជឿជាក់ថាការពិតនៃបញ្ហានេះ នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ​ ករណីមានការវិវត្តន៍អ្វីថ្មី​ យើងខ្ញុំនឹងធ្វើការប្រកាសជូនដំណឹង បន្តទៀតអោយបានទាន់ពេល"។

សូមជម្រាប ថា លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាឲ្យតាមវែកមុខ ជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូគំរាមបង្កអសន្ដិសុខ នៅខេត្តព្រះសីហនុនេះ ភ្លាមៗ ផង ដែរ៕

 

ព័ត៌មានផ្សេងទៀត