បក្ស​មូលដ្ឋាន​នឹងដាក់​ញត្តិ​​ទៅ​ក្រុមតំណាងរាស្រ្តភ្នំពេញ​ ឲ្យ​អន្តរាគមន៍​​រឿង​​លុប​បឹង​តា​មោក​​

12-05-2019 2:37 pm 1122

​មួយផ្នែក​នៃ​បឹង​តា​មោក ប្រមាណ​២០​ហិច​តា ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាតិឲ្យ​លុប ដើម្បី​រៀបចំ​សាងសង់​ផ្សារ​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត បន្ថែម​លើ​ផ្សារ​ដើមគ ដែលមាន​សភាព​តូចចង្អៀត​។ ប៉ុន្តែ​លោក​បណ្ឌិត​យ៉ង សាំង​កុមារ ស្ថាបនិក​ជាន់ខ្ពស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាងថា ដ្បិត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក គាំទ្រ​ការរៀបចំ​សាងសង់​ផ្សារ​បន្លែ ផ្លែឈើ ឲ្យមាន​ស្តង់ដារ និង​ធានា​សុវត្ថិភាព តែ​គណបក្ស​លោក មិន​គាំទ្រ​ដាច់ខាត​នូវ​ការ​លុប​បឹង ដើម្បី​យក​ដី​ធ្វើ​ផ្សារ​យ៉ាង​ដូច្នេះ​ទេ​។ លោក​សម្តែង​ការបារម្ភ​ថា បឹង​នេះ អាច​នឹងមាន​វាសនា​ដូច​បឹងកក់ ដែល​ដំបូង​ថា​លុប​មួយផ្នែក ដូចគ្នានេះដែរ តែ​ទីបំផុត មកដល់ពេលនេះ បឹងកក់​ត្រូវបាន​លុប​ទាំងស្រុង​។ 

​លោក​យ៉ង សាំង​កុមារ អះអាងថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ចុះ​ស្រាវជ្រាវ​ករណីនេះ រួច​នឹង​សរសេរ​ញត្តិ ដាក់​ទៅ​ក្រុមតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ទាំង​១២​រូប ឲ្យជួយ​អន្តរាគមន៍ ទប់ស្កាត់​ការ​លុប​បឹង​តា​មោក​ពេលនេះ ហើយ​បើ​អ្នកតំណាងរាស្ត្រ​ដែល​មកពី​បក្ស​កាន់អំណាច​ទាំងនោះ​អន្តរាគមន៍​មិនបាន ទុក្ខឲ្យ​ពលរដ្ឋ​វាយតម្លៃចុះ​.....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត