ជប៉ុន​​ធ្វើតេស្ដ​​រថភ្លើង​ល្បឿន​​លឿន​​បំផុត​ក្នុង​លោក​​អាច​រត់​បាន​​៤០០​​គ​.​ម​​ក្នុង​មួយ​ម៉ោង​

11-05-2019 2:42 pm 578
​រថភ្លើង​ជំនាន់​ថ្មី​ម៉ាក​Alfa-X Shinkansen

​ប្រទេស​ជប៉ុន​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ធ្វើតេស្ដ​រថភ្លើង​ល្បឿន​លឿន​បំផុត​របស់ខ្លួន ជា​រថភ្លើង​ជំនាន់​ថ្មី​ម៉ាក​Alfa-X Shinkansen ដើម្បី​ត្រៀម​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០៣០​។ រថភ្លើង​នេះ​មាន​ល្បឿន​រហូតដល់​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្ដែ​នៅពេល​ដាក់​ដំណើរការ​ជា​ផ្លូវការ​វា​នឹង​រត់​ក្នុង​ល្បឿន​តែ​៣៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​។ ប៉ុន្ដែ​ទោះ​យ៉ាងណាក៏ដោយ វា​នឹង​ក្លាយជា​រថភ្លើង​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ រថភ្លើង​ជំនាន់​ថ្មី​ម៉ាក​Alfa-X Shinkansen មាន​តួ​ចំនួន​១០​នឹងមាន​ក្បាល​វែង​មួយ ផលិតឡើង​ដោយ​ក្រុមហ៊ុន​East Japan Railway Co.​របស់​ជប៉ុន​៕​

ព័ត៌មានផ្សេងទៀត