បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់់​៣​កន្លែង​នៅ​ខេត្ត​ព្រះវិហារ​

11-05-2019 2:37 pm 376

​ទីតាំង​រុករក​រ៉ែ​មាស​ខុស​ច្បាប់​ចំនួន​៣​កន្លែង ត្រូវបាន​អាជ្ញាធរ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចុះបង្ក្រាប នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​នេះ ដោយ​រឹបអូស​សម្ភារៈ​ជា​វត្ថុតាង​បាន​មួយចំនួន ខណៈ​ម្ចាស់​ទីតាំង​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​អាជ្ញាធរ​បញ្ជាក់ថា ទីតាំង​រុករក​រ៉ែ​មាស​ខុស​ច្បាប់​ទាំង​៣​កន្លែង​នេះ ស្ថិត​នៅ​ចំណុច​រំដេង ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដោយ​សមត្ថកិច្ច​លុបរណ្តៅ​ចំនួន​៥​កន្លែង​។ ជាមួយគ្នា​នោះ អាជ្ញាធរ​ក៏​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម៉ាស៊ីន​គោយន្ត​៨​គ្រឿង ម៉ាស៊ីន​ខ្យល់​២​គ្រឿង ឌី​ណា​ម៉ូ​២​គ្រឿង ម៉ាស៊ីន​បុក​២ និង​កម្ទេច​រោង​ចំនួន​៧​កន្លែង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត