គ​.​ជ​.​ប សម្រេច​ឲ្យប្រើ​ប្រាស់​បញ្ជី​បោះឆ្នោត​ផ្លូវការ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​

11-05-2019 10:28 am 468

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ផ្តល់​សុពលភាព និង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បញ្ជី​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​គ​.​ជ​.​ប បានឲ្យដឹងថា បញ្ជី​បោះឆ្នោត​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ ត្រូវបាន​រៀបចំ​ទៅ​តាម​ការិយាល័យ​បោះឆ្នោត​ចំនួន ២០៣​ការិយាល័យ ដែល​រួមមាន​អ្នកបោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅក្នុង​មុខ​តំណែង​សរុប​ចំនួន ១១,៩៧២​នាក់ ក្នុងនោះ​ស្រី​ចំនួន ២,៣៨៤​នាក់​៕

 ពាក្យគន្លឹះ  គ.ជ.បបញ្ជីបោះឆ្នោត

ព័ត៌មានផ្សេងទៀត