​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​១០​ឧសភា​​សម្លាប់​មនុស្ស​៦​នាក់​​និង​របួស​ជិត​២០​នាក់​​

11-05-2019 10:19 am 561

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​១០​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់​, របួសស្រាល​១៣​នាក់ និង​របួសធ្ងន់​៦​នាក់ នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​។ នេះ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈនៃ​អគ្គស្នងការដ្ឋា​ននគរបាលជាតិ​។ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ដ​ធំ​៧​គ្រៀង និង​រថយន្ត​តូច​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, បត់​គ្រោះថ្នាក់​, មិន​គោរ​សិទ្ធិ​, និង​ជាដើម​ប្រជែង​។​

​សូមបញ្ជាក់ថា រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​១១៨​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥២​នាក់ របួសធ្ងន់​១០១​នាក់ និង​របួសស្រាល​៤៩​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត