សុខ ធី​​មិន​អាច​​យកឈ្នះ​​កីឡាករ​ថៃ​​Rodtang​​បាន​ទេ​​ត្រូវ​បោះបង់​​ការប្រកួត​​ទឹក​ពីរ​

10-05-2019 10:07 pm 1922
រូបភាពកីឡាករសុខ ធី(ឆ្វេង)និងកីឡាករថៃRodtang Jitmuangnon

​នៅក្នុង​ការប្រកួត​ONE Championship ធ្វើឡើង​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​១០​ឧសភា​នេះ កីឡាករ​កម្ពុជា​សុខ ធី ពិតជា​មិន​អាចធ្វើ​បាន​ល្អ​ឡើយ នៅពេល​គេ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជួរមុខ​របស់​ថៃ​Rodtang Jitmuangnon។ សុខ ធី​ត្រូវ​បរាជ័យ​ក្រោម​ថ្វីជើងRodtang  ដោយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​ពីរ​ប៉ុណ្ណោះ​។ សុខ ធី​ត្រូវ​កីឡាករ​ថៃ​ទាត់​ជើង​ក្រោម​ឲ្យ​រាប់​ម្ដង​នៅ​ចុង​ទឹក​ទី​១ ប៉ុន្ដែ​ដល់​ទឹក​ទី​ពីរ​រូប​គេ​មិន​អាច​ទប់ទល់​និង​ការពារ​របួស​ជើង​តាំង​ពី​ទឹក​ទី​មួយ​បាន ទើប​ត្រូវបាន​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការប្រកួត​តែម្ដង​។ សុខ ធី​ព្យាយាម​ប្រយុទ្ធ​តទល់​ដោយ​វាយបក​ខ្លះ​ដែរ តែ​នៅ​មិន​អាច​ទប់ទល់​នឹង​ជើង​ខ្លាំង​ដៃ​Rodtang​បានឡើយ​។ តាមរយៈ​ការប្រកួតនេះ​អាចនិយាយបានថា សុខ ធី​ពុំមែនជាដៃគូ​​របស់កីឡាករ​លំដាប់ជួរមុខ​ថៃ​Rodtang Jitmuangnonបានឡើយ៕

 ពាក្យគន្លឹះ  កីឡាប្រដាល់សុខធី

ព័ត៌មានផ្សេងទៀត