សុខ ធី​ប៉ះ​ជើង​ខ្លាំង​ថៃ Rodtang​ល្ងាច​នេះនា​សង្វៀនOne Championship

10-05-2019 4:27 pm 1149

អ្នក​ប្រដាល់​វ័យក្មេង​របស់​កម្ពុ​ជា សុខ ធី ប្រកួត​ជា​មួយ​កំពូល​ជើង​ខ្លាំង​ថៃ​លំដាប់​លេខ​១ Rodtang នឹងចាប់ផ្ដើម​ពី​ម៉ោង​៦,៣០​នាទី តទៅ​។​ព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT ធ្វើឡើង​នៅ Impact Arena ជាយ​រាជធានី​បាងកក នា​ថ្ងៃ​ទី​១០ ខែ​ឧសភា ដែល សុខ ធី និង Rodtang ប្រកួត​គូ​ទី ៩ លើ​ប្រភេទ​ទម្ងន់ Fly weight(៥៦,៨ - ៦១,២​គីឡូក្រាម )​។ 

​រំលឹកថា សុខ ធី ហៅកា​កា ធ្លាប់​ឡើង​ប្រកួត​លើ​សង្វៀន​កម្រិត​អន្តរជាតិ One Championship បាន​ចំនួន ២​ដង​។ ការប្រកួត​លើក​ទី​១ កា​កា ចាញ់​ជើង​ខ្លាំង​កីឡាករ​ថៃ Lerdsila ដោយ​ពិន្ទុ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១ ៨​។ ក្រោយមក​ទៀត​សង្វៀន​ដដែល​នេះ​ចាប់​គូ​ឲ្យមាន​ការប្រកួត​សងសឹក ប៉ុន្តែ កា​កា នៅតែ​ចាញ់​ពិន្ទុ​លើ​កីឡាករ​ថៃ​ដដែល​ក្នុង​ជំនួប​កាល​ចុងឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  ប្រដាល់សុខ ធី

ព័ត៌មានផ្សេងទៀត