គ​.​ជ​.​ប​ បោះពុម្ព​សន្លឹកឆ្នោត​​ជិត​៥​ម៉ឺន​សន្លឹក​​សម្រាប់​ការបោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​

10-05-2019 3:16 pm 669

​​គ​ណះ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន​ជាង​៤​ម៉ឺន​៩​ពាន់​សន្លឹក ដើម្បី​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​។ បើ​លោក​ហង្ស ពុទ្ធា សមាជិក​និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បានឲ្យដឹងថា ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ជិត​៥​ម៉ឺន​សន្លឹក​នោះ សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន ជាង​២​ម៉ឺន​សន្លឹក រីឯ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក  ក្រុមប្រឹក្សា​ខណ្ឌ ក៏មាន​ចំនួន ជាង​២​ម៉ឺន​សន្លឹក ផងដែរ និង​សន្លឹកឆ្នោត​គំរូ មាន​ចំនួន​ជាង​៤​ពាន់​សន្លឹក​។ លោក​ហង្ស ពុទ្ធា បាន​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣​ឆ្នាំនេះ គឺ​មិនមាន​សន្លឹកឆ្នោត​បម្រុង​នោះទេ​៕​

 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត