នាយករដ្ឋមន្រ្ដីនេប៉ាល់ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ

10-05-2019 1:02 pm 647

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹង ថា នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ លោក​ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. SharmaOli)​នឹង​​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃ​ទី​១៣-១៥ ខែឧសភា​ខាងមុខ ដែលតប​តាម​ការអញ្ជើញ​ របស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន។  

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១០ ខែឧសភានេះ បានឲ្យដឹង ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មកកាន់​កម្ពុជា​នាពេល​ខាងមុខនេះ នឹង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ចំណងមិត្តភាព និង​លើកតម្កើង​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពា​ណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​៕

ព័ត៌មានផ្សេងទៀត