ព្រុយ​ណេ​​សម្រេច​​ពន្យារពេល​​អនុវត្ដ​ទោស​​ប្រហារជីវិត​​លើ​អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​

10-05-2019 11:46 am 596
រូបភាពស្ដេចស៊ុលតង់ព្រុយណេ

​កាលពី​ខែ​មុន​ព្រុយ​ណេបាន​ណែនាំ​ឲ្យ​អនុវ​ត្ដច្បាប់​ថ្មី​មួយ ដែល​ក្នុងនោះ​មាន​ការដាក់ពិន័យ​ដោយ​គប់​ដុំថ្ម​រហូតដល់​ស្លាប់ ចំពោះ​បុរស​ដែល​ស្រឡាញ់​និង​រួមភេទ​ជាមួយគ្នា រួមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ផងដែរ​។ ប៉ុន្ដែ​សេ្ដច​ស៊ុល​តង់​ព្រុយ​ណេ​Hassanal Bolkiah​ទើបតែ​ប្រកាស​ថ្មីៗ​នេះ​ថា នឹង​ពន្យារពេល​អនុវត្ដ​ទោស​ប្រហារជីវិត​នេះ​វិញ ដោយសារតែ​មានប្រតិកម្ម​ពី​អន្ដរជាតិ និង​ការរិះគន់​ពី​ជន​ល្បីៗ​នៅ​ក្នុងប្រទេស​។ ច្បាប់​ដែល​ណែនាំ​ឲ្យប្រើ​ប្រាស់ គឺជា​ច្បាប់​តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម​ឬ​ហៅថា​ច្បាប់​Sharia​។ ដោយឡែក​សម្រាប់​ស្ដ្រី​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​មានការ​អនុវត្ដ​ទោស​ផ្សេង​ពីនេះ​។​

​សូមបញ្ជាក់ថា ការស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​រឿង​ខុសច្បាប់​រួចទៅហើយ​នៅ​ក្នុងប្រទេស​ព្រុយ​ណេ ហើយ​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​ថែមទៀត​ផង​។ នៅ​ព្រុយ​ណេមាន​ជន​មូស្លីម​ប្រមាណ​ពីរភាគបី​នៃ​ប្រជាជន​សរុប​៤២​ម៉ឺន​នាក់​៕

ព័ត៌មានផ្សេងទៀត