ប្រធានាធិបតី​ហ្វីលីពីន​​ចង់​អនុវត្ដ​ទោស​​ប្រហារជីវិត​​ឡើងវិញ​​ពាក់ព័ន្ធ​​ក​រណី​គ្រឿងញៀន​

10-05-2019 11:00 am 388
ប្រធានាធិបតីហ្វីលីពីន​(កណ្ដាល)​កំពុងកាន់កាំភ្លើង​ក្នុងពិធីមួយ

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ត្រូវបាន​គេ​រំពឹងថា​នឹង​ពង្រឹងសមត្ថភាព​របស់​លោក​ដើម្បី​អាច​បន្ដ​ក្ដោប​ក្ដាប់​អំណាច​ត​ទៅមុខទៀត ក្នុងការ​ឆ្នោត​ពាក់កណ្ដាល​អាណត្ដិ​នៅ​សប្ដាហ៍​ក្រោយ​។ ក្នុងនោះ​អ្វីដែល​លោក​ចង់បាន​បន្ថែម គឺ​លទ្ធភាព​នៃ​ការប្រើ​ទោស​ប្រហារជីវិត​ឡើងវិញ រួមទាំង​ការប្ដេជ្ញា​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ លោក​ឌុយ​ទែ​តេ​ត្រូវបាន​អន្ដរជាតិ​រិះគន់​យ៉ាងខ្លាំង និង​ចាត់ទុកជា​បុរស​មាត់ដាច ប៉ុន្ដែ​លោក​នៅតែមាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​។ លោក​សន្យា​នឹង​នាំយក​ទោស​ប្រហារជីវិត​មក​អនុវត្ដ សម្រាប់​បទឧក្រិដ្ឋ​ទាក់ទង​នឹង​គ្រឿងញៀន​។  លោក​នឹង​កាត់បន្ថយ​អាយុ​ជន​ដែល​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​ពីមុន​កំណត់​ត្រឹម​១៥​ឆ្នាំ ប៉ុន្ដែ​ពេលនេះ​គឺកំណត់​ត្រឹម​១២​ឆ្នាំ​វិញ​៕​

ព័ត៌មានផ្សេងទៀត