ព្រឹក​នេះ លោក​សុខ ទូច ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្តឹង​គណបក្ស​ខ្មែរ​ក្រោក​

10-05-2019 10:04 am 872

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា​នេះ បាន​ចូល​ឆ្លើយ​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ តប​ទៅ​នឹង​បណ្តឹង​របស់ គណបក្ស​ខ្មែរ​ក្រោក​។​

​លោក​សុខ ទូច បាន​ចាត់ទុកថា បណ្តឹង​នេះ ជា​រឿង​ចម្លែក​សម្រាប់​លោក ហើយ​លោក​ក៏​នឹង​មាន​ចំណាត់ការ តវ៉ា​ផ្លូវច្បាប់ ទៅ​គណបក្ស​ខ្មែរ​ក្រោក​វិញ​ផង​ដែរ ចំពោះការបង្ខួច​កិត្តិយស​របស់​លោក​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ លោក សុខ សុវណ្ណ​វឌ្ឍនា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានប្រកាស​ប្តឹង​លោក សុខ ទូច ដោយ​ចោទ​ថា បាន​ធ្វើ​អត្ថាធិប្បាយ ញុះញង់​ឲ្យ​រាជរដ្ឋាភិបាល​ចាប់រូ​បលោក ដាក់ពន្ធនាគារ ក្នុង​សកម្មភាព​ប្រមូល​ស្នាម​មេដៃ តវ៉ា​យក​កោះត្រល់ ដែល​បាន​ធ្លាក់ ទៅ​ក្នុង​ការគ្រប់គ្រងរ​បស់​វៀតណាម​៕

ព័ត៌មានផ្សេងទៀត