គ្រាប់​​មិន​ស្គាល់​​អត្ដ​សញ្ញាណ​​បាញ់​ចេញ​ពី​ភាគ​ពាយព្យ​​ប្រទេស​កូរ៉េខាងជើង​

09-05-2019 4:08 pm 487
លោកគីម ជុងអ៊ុន​​កំពុង​ពិនិត្យ​មើល​ការធ្វើតេស្ដមីស៊ីល​កន្លងមក

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​០៩​ឧសភា​នេះ បាន​ធ្វើតេស្ដ​គ្រាប់​មិន​ស្គាល់​ថា​អត្ដ​សញ្ញាណ​ជាច្រើន​ទៀត ក្រោយពេល​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​របស់​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា គ្រាប់​ទាំង​នោះបាន​បាញ់​ចេញពី​តំបន់​ភាគ​ពាយព្យ​ឆ្ពោះទៅ​ភាគ​ខាងកើត​ប្រទេស នៅ​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់​ថ្ងៃទី​០៩​ឧសភា​។ ពេលនេះ​នៅ​មិនទាន់​ដឹងថា​គ្រាប់​ទាំងនោះ​ជា​មី​ស៊ី​ល​ឬ​ជា​អ្វី​ទេ គ្រាន់តែ​ដឹងថា​កូរ៉េខាងជើង​បាន​បាញ់​ជាច្រើន​គ្រាប់​។ យ៉ាងណាមិញ​ចំពោះ​ទីតាំង​ដែល​បាញ់​ចេញ គេ​ជឿជាក់ថា​ជា​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Rodong៕

ព័ត៌មានផ្សេងទៀត