នៅតែមានអ្នកសរសេរពាក្យនេះ ខុសនៅឡើយ ជាពិសេសនៅលើបណ្តាញសង្គមFacebook។
វចនានុក្រមខ្មែរ បោះពុម្ភគ្រាទី៥ បង្ហាញថា ពាក្យដែលត្រឹមត្រូវ គឺ«ចរិត» មិនមែន«ចរិក» ទេ។
ពាក្យ«ចរិត» មានថ្នាក់ពាក្យជា .ន. មានន័យថា ការប្រព្រឹត្តិ, កិរិយាមារយាទ, ឫកពា, បែបបទ ។ល។ ចរិតល្អ, ចរិត មិនល្អ។
ឧទាហរណ៍៖ មនុស្សខូចចរិត គឺមនុស្សបង់ឫកពាប្រក្រតី, ដែលរកកល់ឆ្កួត ...។
បើមាន«ទុ»ភ្ជាប់ពីខាងដើម ត្រូវសរសេរជា«ទុច្ចរិត» , បើមាន«សុ» នៅខាងដើម ត្រូវសរសេរជា«សុចរិត»៕
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៨៩)