ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​គ្រូបង្រៀន​កីឡា​ម្នាក់​នៅ​ស្រុក​ឱ​រ៉ា​ល់​

08-05-2019 3:14 pm 1148
ខ្មាន់កាំភ្លើង រូបក្នុងរង្វង់

​គ្រូបង្រៀន​កីឡា​ម្នាក់ ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ ខណៈ​ដែល​កំពុង​ហូបបាយ​ថ្ងៃត្រង់​ជាមួយ​គ្រូ​ដទៃទៀត នៅក្នុង​សាលា​តាំង​របង ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា​នេះ​។​

​លោក សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា មាន​ករណី​បាញ់សម្លាប់​គ្រូបង្រៀន​កីឡា​នេះ កើតឡើង​នៅ​ម៉ោង​ប្រហែល​១​រសៀល ហើយ​ចំពោះ​មូលហេតុ នៃ​ការបាញ់​សម្លាប់​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​តេ​។

​យ៉ាងណា​ភ្លាមៗ ក្រោយ​កើតហេតុ ខ្មាន់កាំភ្លើង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យក​ទៅ​សួរ​ចម្លើយ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​ ​ខ្មាន់កាំភ្លើង ឈ្មោះ រាសី អាយុ​៣០​ឆ្នាំ មកពី​ខេត្ត​បន្ទាយមានជ័យ ខណៈ​ជនរងគ្រោះ​ជា​គ្រូ​កីឡា​មានឈ្មោះ តូច វាសនា​៕

ព័ត៌មានផ្សេងទៀត